ភ្នំពេញ៖ ដោយទទួលការអនុញ្ញាតពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រសៀលថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនការងារប្រតិបត្តិការ និងហ្វឹកហ្វឺននិងជាប្រធានក្រុមការងារបច្ចេកទេសសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ បានប្រជុំត្រួតពិនិត្យការងារត្រៀមបិទបញ្ចប់ ផ្ទេរ ប្រគល់ ទីលានបាញ់គ្រាប់ពិត ជាជំនួយរបស់ក្រសួងការពារជាតិនៃកងទ័ពរំដោះប្រជាជនចិន។