កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចបង្ហាញការងារត្រៀមរៀបចំប្រារព្ធខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) ដោយមានការចូលរួមពីលោក នាយរងសេនាធិការ ស្នងការ ស្នងការរង នាយករងមជ្ឍមណ្ឌលហ្វឹកហ្វឺន ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ នាយផ្នែក អង្គភាពនិងនាយទាហាននៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនទៀតផងដែរ។