ឧត្តរមានជ័យ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចាត់ឱ្យលោកវរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ នាំយកថវិការអង្គភាពចំនួន ១,៦០០,០០០រៀល អង្ករ ៥០គីឡូក្រាម ទឹកបរិសុទ្ធ ១កេស ទឹកផ្លែឈើ ១កេស ចុះសួរសុខទុក្ខលោក ព្រឹន្ធបាលឯក ជាម ដា ជំនួយការពត៌មាន និងសន្តិសុខមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានភូមិព្រៃស្អាក ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ លោក វរសេនីយ៍ត្រីមេបញ្ជាការស្រុកក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឧត្តមសេនីយ៍ត្រីមេបញ្ជាការខេត្ដផងដែរ។