You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បង្ក្រាបបទល្មើសព្រៃឈើ

ព្រះវិហារ ៖ នៅវេលាម៉ោង ១៦:០០នាទីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ នៅភូមិវាលធំ ឃុំជាំក្សាន្ដ ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានចុះបង្រ្កាបករណីដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ដោយបានចាប់យករថយន្តចំនួន០១ គ្រឿង ម៉ាកកាមរី សេរីឆ្នាំ១៩៩៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២c:៤៦៦៧ ឈើអាប្រភេទសុក្រំចំនួន ២០ដុំ ស្មើនឹង ០,៣១៦ម៉ែត្រគូបម្ចាស់រថយន្តឈ្មោះ នុន ម៉ាប់ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិកររស់នៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

បច្ចុប្បន្នម្ចាស់រថយន្ត និងវត្ថុតាងខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ដប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត។