កោះកុង៖ ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច ការងារកំណែទម្រង់កងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរអគ្គបញ្ជាការជូនដល់នាយទាហាន នាយទាហានរង ដោយមានមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធាន/អនុប្រធានមន្ទីរទាំង៧ នាយការិយាល័យជំនាញទាំង៣ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខ។