You are currently viewing ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុសម្រាកព្យាបាលជំងឺ

ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទកំពុសម្រាកព្យាបាលជំងឺ

កំពង់ធំ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីអញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក វ៉ន សាវិច នាយរងការិយាល័យផែនការដឹកជញ្ជូន មន្ទីរសម្ភារបច្ចេកទេសកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រោយចេញពីមន្ទីរពេទ្យស្ថិតនៅភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនឹងបាននាំយកថវិកាចំនួន ២,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់លោក អនុសេនីយ៍ឯកផងដែរ ។

នាឱកាសនោះដែរលោកឧត្ដមសេនីយ៍មេបញ្ជាការខេត្តបានជូនពរលោកអនុសេនីយ៍ឯក សូមមានភាពល្អឡើងវិញ ឆាប់ជាសះស្បើយ និងឆាប់បានវិលចូលបម្រើការក្នុងអង្គភាពវិញ។