ឧត្ដរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយបូកសរុបលទ្ធផលការងារការអនុវត្តតួនាទីភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅឆមាសទី២ និងប្រគល់ប័ណ្ណលិខិតសរសើរដល់នាយនាយរងអាវុធហត្ថដែលមានស្នាដៃឆ្នើម។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក និងស្នាក់សន្តិសុខផងដែរ។