You are currently viewing ឃាត់ខ្លួនបុរសចិត្តឆៅម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណី ប៉ុនប៉ងដុតស្ថានីយ៍សាំង

ឃាត់ខ្លួនបុរសចិត្តឆៅម្នាក់ ជាប់ពាក់ព័ន្ធជាមួយករណី ប៉ុនប៉ងដុតស្ថានីយ៍សាំង

កំពង់ឆ្នាំងៈ បុរសចិត្តឆៅម្នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់ត្រឡាច ធ្វើការឃាត់ខ្លួន នៅវេលាម៉ោង ១៨ និង០០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាប់ពាក់ព័ន្ធជាមួយករណី ប៉ុនប៉ងបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (ប៉ុនប៉ងដុតស្ថានីយ៍សាំង)។

នេះបើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហា អូន ភេទប្រុស អាយុ២៥ឆ្នាំ
រស់នៅភូមិតាអត ឃុំពាន្នី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ភ្នាក់ងារមិនទាន់បានបញ្ជាក់អោយដឹងពីមូលហេតុពិតប្រាកដ ដែលបុរសចិត្តឆៅខាងលើ មានបំណងចង់បំផ្លាញ ការ៉ាស់សាំង នៅចំណុចកើតហេតុខាងលើនៅឡើយទេ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើនោះដែរ កម្លាំងកងរាជវុធហត្ថក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. សាំងកន្លះដបទឹកសុទ្ធ
០២. ដែកកេះ ចំនួន០១។

ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

(អត្ថបទ ម៉ាន់ ដាវីត)