ក្រចេះ៖ ព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ប្រវត្តិសកម្មភាព និងស្នាដៃសមិទ្ធផលការបង្កើតកសាង និងប្រតិបត្តិតួនាទីភារកិច្ចរយៈពេល៣០ឆ្នាំ របស់កងរាជអាវុធហត្ថខេត្តក្រចេះ សម្រាប់ចូលរួមខួបលើកទី៣០ ទិវាកំណើតកងរាជអាវុធហត្ថ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ សមាសភាពចូលរួមមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ។