កំពង់ធំ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ប៊ុន ឃី នាយសេធិការកងរាជអាវុធហត្ថខេត្តកំពង់ធំ តំណាងលោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសាកសួរសុខទុក្ខ លោក ព្រឹន្ទបាលឯក សាយ សុធារក្ស បុគ្គលិកអង្គភាពសន្តិសុខនៃកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្រោយចេញពីមន្ទីរពេទ្យស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ និងបាននាំយកថវិការចំនួន ២,០០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់លោក អនុសេនីយ៍ឯកផងដែរ ។
នាឱកាសនោះដែរលោកវរសេនីយ៍ឯក ប៊ុន ឃី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ និងជូនពរលោកព្រឹន្ធបាលឯក សាយ សុធារក្ស ឲ្យសុខភាពល្អឆាប់ជាសះស្បើយនឹងបានវិលចូលបម្រើការក្នុងអង្គភាពវិញ។