You are currently viewing អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សាងសង់បានប្រមាណជាង ៤០ភាគរយហើយ

អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម សាងសង់បានប្រមាណជាង ៤០ភាគរយហើយ

អនុវត្តគោលការណ៍ដឹកនាំ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ក្រោមដឹកនាំរបស់ លោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម កម្លាំងអាវុធហត្ថខេត្តបានចូលរួមចំណែកអនុវត្តបទបញ្ជាក្នុងការបង្ការទប់ស្តាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាពកងកម្លាំង ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការងារចិញ្ចិមថែទាំសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថផងដែរ តាមយៈការខិតខំប្រឹកប្រែងទាំងអស់នេះបានធ្វើឱ្យកងរាជអាវុធហត្ថខេត្តកំពង់ចាម មានភាពរឹងមាំ ហើយរ៉ាប់រ៉ងបានយ៉ាងមានប្រសិទ្ធិភាពខ្ពស់នូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបនូវរាល់បទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយដែលជាលក្ខណមិនអាចខ្វះបានក្នុងការសាងអភិវឌ្ឍន៍ និងការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។
ជាក់ស្តែងអគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី ដែលបានបើកការដ្ឋានដំណើរការសាងសង់កាលពីពេលកន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មកទាល់នឹងពេលនេះដំណើការសាងសង់បានសម្រេចប្រមាណជាង ៤០% ហើយ ព្រមទាំងបានដាំដើមឈើលំអបន្ទាយផងដែរ!