ភ្នំពេញ៖ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ តាវ គារី ស្នងការ ស្នងការដ្ឋានសម្ភារបច្ចេកទេសកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអញ្ជើញបំពាក់ឋានន្តរសក្តិប្រគល់ជូនការិយាល័យ អង្គភាព និងយោធិននៃកងរាជអាវុធហត្ថចំណុះស្នងការដ្ឋានសម្ភារបច្ចេកទេស។
វត្តមានចូលរួមមានស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក និងជំនួយការ។