អហផទ៖ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរងនិងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានជួបសំណះសំណាលជាមួយសិក្ខាកាមនៃកងរាជអាវុធហត្ថចំនួន២០នាក់ ដែលត្រៀមចេញទៅរៀនសូត្រនៅប្រទេសវៀតណាម។ សិក្ខាកាមនឹងចាកចេញនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ រៀនអំពីជំនាញការពារសន្តិសុខផ្ទៃក្នុង រយៈពេល៣ខែ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានមានប្រសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់ឱ្យគោរពវិន័យ រក្សាសីលធម៌ សេចក្តីថ្លៃថ្នូរ ខិតខំរៀនសូត្រ ត្រូវចេះដេញដោលសួរគ្នាទៅវិញទៅមកនូវខ្លឹមសារដែលលោកគ្រូដាក់ឱ្យ ចេះសាមគ្គីគ្នា ហាមមិនឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន និងត្រូវធ្វើយ៉ាងណាឱ្យភាគីវៀតណាមកោតសរសើរដល់កងរាជអាវុធហត្ថ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក មេបញ្ជាការរង បានឧបត្ថម្ភថវិកាដល់សិក្ខាកាមចំនួន២០នាក់ក្នុងម្នាក់ៗទទួលបាន ១០០ដុល្លារ។

ឧត្តមសេនីយ៍ឯក វង្ស ពិសេន ជួបសំណះសំណាលជាមួយសិក្ខាកាមចំនួន២០នាក់ដែលត្រៀមទៅរៀនសូត្រនៅប្រទេសវៀតណាម
- Post author:Eng Hy
- Post published:September 14, 2015
- Post category:កសាងធនធានមនុស្ស / កំណែទម្រង់
You Might Also Like

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គវហ្វឹកហ្វឺន បំប៉នជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខតំណែងនាយការិល័យ ហិរញ្ញវត្ថុថ្មី ខេត្តព្រះសីហនុ

នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង

ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញចុះសួរសុខទុក្ខមន្រ្តីកងរាជអាវុធហត្ថ កំពុងសម្រាកព្យាបាលជំងឺ

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ប្រជុំបែងចែករចនាសម្ពន្ធ របស់កងរាជអាវុធហត្ថខេត្តប៉ៃលិន
