You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការអនុវត្តតួនាទី ភារកិច្ច

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការអនុវត្តតួនាទី ភារកិច្ច

សៀមរាប៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី០៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រារព្ធពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថប្រចាំឆមាសទី១ និង លើកទិសដៅការងារខែឆមាស២ ឆ្នាំ២០២៣ និង ប្រគល់ទទួលប័ណ្ណសរសើ លិខិតសរសើរ ជូននាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តសៀមរាប។

ពិធីនេះក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ និងនាយសេនាធិការរង ប្រធានមន្ទីរ នាយរងការិយាល័យ ប្រធានអង្គភាពនគរបាលយុត្តិធម៌ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ និងមេបញ្ជាការ និងនាយសេនាធិការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងជំនួយការចំណុះមន្ទីរទាំងអស់។