You are currently viewing ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងាររបស់ក្រុមការងារបច្ចេកទេសទាំង៥

ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងាររបស់ក្រុមការងារបច្ចេកទេសទាំង៥

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានក្រុមការងាររៀបចំខួបលើកទី៣០ កងរាជអាវុធហត្ថ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងាររបស់ក្រុមការងារបច្ចេកទេសទាំង៥ និងចុះត្រួតពិនិត្យការហ្វឹកហាត់ផែនឈរ ផែនរថយន្ត ដើម្បូត្រៀបចូលរួមក្នុងពិធីអបអរសាទរខួបលើកទី៣០ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ។