You are currently viewing វរសេនីយ៍ទោ ម៉ាង សាម៉ន ដឹកនាំសហការីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជួបការលំបាក

វរសេនីយ៍ទោ ម៉ាង សាម៉ន ដឹកនាំសហការីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជួបការលំបាក

ឧត្តរមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការីចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលជួបការលំបាក និងខ្វះខាតមួយគ្រួសារឈ្មោះ រ៉េត វឿត ភេទប្រុស អាយុ ៤៣ឆ្នាំ មានជំងឺប្រចាំកាយកំពុងសំរាកព្យាបាលនៅផ្ទះ ភូមិរំដួលវាសនា សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍មេបញ្ជាការបានឧបត្ថម្ភអង្ករ ០៥ការ៉ុង ទឹកក្រូច ០៤កេស ទឹកស៊ីអ៊ីវ ០២យួរ និងថវិកា ២០០,០០០រៀល ។