You are currently viewing ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ!

ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន អញ្ជើញប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារ!

ព្រៃវែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារការអនុវត្តតួនាទី ភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នំា២០២៣។

ថ្លែងក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលស្តែងចេញពីការខិតខំប្រឹងប្រែងរបស់មន្ទីរទំាង៧ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទំាង១៣ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តទាំងអស់ និងធ្វើការផ្តាំផ្ញើដល់យោធិននៃកងរាជអាវុធហត្ថ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការងារការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងត្រូវចងចាំនូវទិសស្លោកដ៏មានតម្លៃរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា ជួយគិត ជួយធ្វើ រួមគ្នាទទួលខុសត្រូវ និង ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្រ្កាប ។

សមាសភាពអញ្ជើញចូលរួមមានមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទំាង១៣ ស្នាក់ការសន្តិសុខ។