You are currently viewing ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងវឌ្ឍនភាពការអនុវត្តកាងារកងរាជអាវុធហត្ថប្រចាំខែកក្កដា

ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល ដឹកនាំប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងវឌ្ឍនភាពការអនុវត្តកាងារកងរាជអាវុធហត្ថប្រចាំខែកក្កដា

មណ្ឌលគិរី៖ ព្រឹកថ្ងៃ១០ ខែកក្កដា ថ្ងៃ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រជុំត្រួតពិនិត្យតួនាទីភារកិច្ច និងវឌ្ឍនភាពការអនុវត្តកាងារកងរាជអាវុធហត្ថប្រចាំខែកក្កដាទិសដៅខែសីហា២០២៣ និងពិធីប្រគល់ជូនប័ណ្ណសសើរលិខិតសសើរដល់នាយនាយរងកងរាជអាវុធហត្ថ នេះក្រោមអធិបតិភាពលោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរការិយាល័យ មេបញ្ជាការបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងស្នាក់ការ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍មេបញ្ជាការបានមានមតិផ្ដាំផ្ញើសួរសុខទុក្ខដល់នាយនាយរងទាំងអស់ និងបានវាយតំលៃខ្ពស់ចំពោះការងារដែរសម្រេចបាននាពេលកន្លងមក និងកុំភ្លេចចូលរួមបោះឆ្នោះជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា។