You are currently viewing បង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ជាមួយឈើល្មើសច្បាប់ជាច្រើនដុំ

បង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ជាមួយឈើល្មើសច្បាប់ជាច្រើនដុំ

ស្ទឹងត្រែងៈ នៅវេលាម៉ោង១៥ និង៤៥នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសាន សហការជាមួយ កម្លាំងចំរុះ បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនឈើល្មើសច្បាប់ចំនួន០១លើក ស្ថិតនៅចំណុច ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

នេះបើតាមការអោយដឹងពីភ្នាក់ងារ GRK News ប្រចាំខេត្តស្ទឹងត្រែង បានអោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនោះផងដែរ កម្លាំងកងរាជអាវុធហត្ថ ក៏បានចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. រថយន្តម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ(ខម ២-៥០៦១) ចំនួន០១គ្រឿង
០២. ឈើប្រណិតប្រភេទធ្នង់ ចំនួន១៨៣ដុំ (មិនទាន់វាស់វែង)។

វត្ថុតាង ត្រូវមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងកសាងសំណុំរឿង ដើម្បី ចាត់ការបន្តតាមនិតិវិធី។