តាកែវ៖ ព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ តំណាងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ លោកវរសេនីយ៍ទោ ប្រាក់ សុផុន នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំមន្ទីរប្រតិបត្តិការ និងហឹ្វកហ្វឺនរួមជាមួយនាយការិយាល័យបុគ្គលិក អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ងួន សង នាយការិយាល័យ បញ្ជូនសារកងរាជអាវុធហត្ថខេត្តតាកែវ ដែលបានគ្រោះថ្នាក់ចរាចរ កាលពីពេលកន្លងទៅបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិត្រាច ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ទោ ប្រាក់ សុផុន នាយសេនាធិការរង បានភ្ជាប់នូវគ្រឿងឧបភោគបរិភោគ មួយចំនួន មានទឹកផ្លែឈើ ២កេស, ទឹកបរិសុទ្ធ២កេស, មី១កេស និងថវិកាចំនួន ៧៨០,០០០រៀល។