កណ្តាល៖ រសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកប្រជុំត្រួតពិនិត្យ ពិភាក្សា ណែនាំ និងផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនឥស្សជនជាន់ខ្ពស់ អញ្ជើញឆ្លងកាត់ភូមិសាស្ត្រខេត្តកណ្តាល និងពិភាក្សា ណែនាំផ្សព្វផ្សាយការរៀបចំកម្មវិធីផ្តល់ឈាម នៅបញ្ជការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីអបអរសាទរខួបលើកទី៣០ឆ្នាំ ទិវាកំណើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៣) និងការងារផ្សេងៗមួយចំនួនទៀតរបស់អង្គភាព នៅសាលប្រជុំទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។