You are currently viewing លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាធិបតីពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងការងារអប់រំចិត្តសាស្រ្ត

លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា អញ្ជើញជាធិបតីពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងការងារអប់រំចិត្តសាស្រ្ត

កែប៖ ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកវរសេនីយ៍ឯក សេស សុផល មេបញ្ជាការស្តីទីកងរាជអាវុធហត្ថខេត្តកែប អញ្ជើញជាធិបតីពិធីផ្សព្វផ្សាយសេចក្តីសម្រេច និងការងារអប់រំចិត្តសាស្រ្ត នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការ មេញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបផងដែរ។