ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសណ្ឋាគារភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ បានចូលរួមធ្វើបទបង្ហាញស្តីពីតួនាទីសមត្ថភាពបទប្បញ្ញតិ និងគោលនយោបាយ របស់កងយោធពលខេមរភូមិន្ទ ក្នុងការគាំទ្រដល់ព្រឹត្តិការណ៍ស៊ីវិលក្នុងស្រុក រួមមានព្រឹត្តិការណ៍ SEA Game, ASEAN Para Game និងការបោះឆ្នោតសកល នៅខែកក្កដា ឆ្នាំ២០២៣ ដោយមានសមាសភាពចូលរួមសេនានុព័ន្ធ, អនុព័ន្ធយោធាបណ្តាប្រទេសពាក់ព័ន្ធ និងតំណាងនាយកដ្ឋានទំនាក់ទំនងអន្តរជាតិក្រសួងការពារជាតិ៕