You are currently viewing ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ

ឧត្តមសេនីយ៍ត្រី ហ៊ត សីហា អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ

កែប៖ រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចវឌ្ឍនភាពការងារ និងប្រកាសមុខតំណែង ប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនយោធិននៃកងរាជអាវុធហត្ថខេត្តកែប។

ពិធីនេះមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ-មេញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុងស្រុក មេបញ្ជាការកងអនុសេនាធំចល័ត ព្រមទាំងនាយ នាយរងអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែបជាច្រើនរូបទៀត។