ត្បូងឃ្មុំ៖ ព្រឹកថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំបានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ និងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នឹងដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ មេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយទាហាន-នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបផងដែរ។ ក្នុងឱកាសនេះផងដែរលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានឧបត្ថម្ភថវិកាជូនដល់គណៈគ្រប់គ្រងវគ្គហ្វឹកហ្វឺន និងគ្រូបង្គោល សរុបថវិកាចំនួន ១,៤០០,០០០៛ ។