ព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំត្រួតពិនិត្យ បូកសរុបរបាយការណ៍ការងារកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) ដោយមានសមាសភាពចូលរួម នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ ការិយាល័យហិរញ្ញវត្ថុ និងបុគ្គលិកដែលមានការពាក់ព័ន្ធ។