You are currently viewing លោកវរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច

លោកវរសេនីយ៍ឯក ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច

ព្រះសីហនុ៖ នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ដោយមានសមាសភាពចូលរួមនាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យហិរញ្ញវត្ថុ នាយការិយាល័យអធិការកិច្ច នាយការិយាល័យចំណុះមន្ទីរ មេបញ្ជាការកងអនុសេនាធំកងរាជអាវុធហត្ថចល័ត មេបញ្ជាការរង នាយសេនាធិការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុផងដែរ។