កំពតៈ កម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានធ្វើការបង្ក្រាបករណីល្បែងស៊ីសងបក្សីកីឡាមួយកន្លែង ស្ថិតនៅចំណុចភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ទាក់ទងករណីបង្ក្រាបករណីល្បែងស៊ីសងបក្សីកីឡានេះដែរ លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបនេះដែរ គឺធ្វើឡើងនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ដែលកម្លាំងកងរាជអាវុធហត្ថរបស់លោក បានធ្វើការបង្ក្រាបបានភ្លាមៗនៅនឹងកន្លែង និងបានឃាត់ខ្លួនមនុស្ស៤នាក់ ដែលរួមមានឈ្មោះៈ
០១. សេង ធាម ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរលក់ប្រហិត រស់នៅភូមិ គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត
០២. ភន ជួង ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ប្រហិត រស់នៅភូមិ គីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត
០៣. សុិន សុធា ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត
០៤. នួន រ៉ាង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។
ក្នុងនោះដែរ កម្លាំងកងរាជអាវុធហត្ថក៏បានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានៈ
០១. មាន់រស់ ដែលជាបក្សីកីឡានោះចំនួន៥ក្បាល
០២. ស៊ុមក្រុងមាន់ធ្វើពីឬស្សី ចំនួន១០
០៣. កន្ត្រក់មាន់មានចំនួន០៨
០៤. ជញ្ចីងថ្លឹងមាន់ចំនួន១
០៥. បង់រុំចំនួន៩ដុំ
០៦. ខ្សែពួរព័ទ្ធសង្វេនមាន់ចំនួន១ដុំ
០៧. ឈើបង្គោល ចំនួន៣ដើម
០៨. ម៉ូតូ ចំនួន០២គ្រឿង។
គួរលឹកផងដែលថាករណីបង្ក្រាបនេះ ស្របពេលដែលប្រជាពលរដ្ឋជិតខាងយល់ឃើញថា ការលួចលេងល្បែងស៊ីសងប្រជល់មាន់ បានធ្វើអោយបះពាល់សង្គមជាតិនិងអំពើហឹង្សាក្នុងគ្រួសារផ្សេងៗ។ ជាពិសេសនោះ និងប៉ះពាល់ដល់នយោបាយភូមិឃុំមានសុវត្ថិភាព។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពត បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
(អត្ថបទ ម៉ាន់ ដាវីត)