You are currently viewing វរសេនីយ៍ទោ ម៉ាង សាម៉ន ដឹកនាំសហការីចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

វរសេនីយ៍ទោ ម៉ាង សាម៉ន ដឹកនាំសហការីចុះសួរសុខទុក្ខគ្រួសារអាវុធហត្ថទើបនឹងសម្រាលកូន

ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣  បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាព ចំនួន ៦០០,០០០រៀល អង្ករ ០២ការ៉ុង ទឹកក្រូច ០២កេះ ទឹកស៊ីអ៊ីវ ០២យួរ ជូនដល់ គ្រួសារលោក អនុសេនីយ៍ឯក ជូ សុភ័ណ្ណ នាយការិយាល័យវិស្វកម្ម មន្ទីរភស្ដុភារ ដែលប្រពន្ធរបស់គាត់ទើបនឹងសម្រាលកូនបច្ចុប្បនកំពង់ស្នាក់នៅគេហដ្ឋានស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ក្នុងឱកាសនោះដែរ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដ ផងដែរ។