You are currently viewing ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការអនុវត្តតួនាទីភារកិច្ច

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី អញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការអនុវត្តតួនាទីភារកិច្ច

បាត់ដំបង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង រសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រជុំផ្សព្វផ្សាយលទ្ធផលការអនុវត្តតួនាទីភារកិច្ច និងការងារកំណែទម្រង់កងរាជអាវុធហត្ថឆមាសទី១ លើកទិសដៅឆមាសទី២ និងប្រគល់ប័ណ្ណសរសើរលិខិតសរសើរជូនដល់បុគ្គលនិងអង្គភាពដែលមានស្នាដៃដោយមានសមាសភាពចូលរួមមាន លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរនាយការិយាល័យ ប្រធានអង្គភាពចំណុះ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៤ ផងដែរ។