You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ

ស្វាយរៀងៈ នៅវេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថប្រចាំខែធ្នូ និងលើកទិសដៅបន្តខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធីូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ ប្រធាន អនុប្រធានមន្ទី មេបញ្ជាការ ក្រុង ស្រុក និងនាយអាវុធហត្ថ ដែលមានការពាក់ព័ន្ធ សរុបចំនួន៥១នាក់។

ក្នុងពិធីនេះដែរ លោកមេបញ្ជាការខេត្ត ក៍បានផ្សព្វផ្សាយនូវ បទបញ្ជាផ្ទៃក្នុងរបស់ កងរាជអាវុធហត្ថ និងដាក់ទិសដៅបន្តរួមមានៈ
១- យន្តការគ្រប់គ្រងដឹកនាំបញ្ជា និងការអនុវត្តការងារព័ត៌មានសន្តិសុខ និងស្រាវជ្រាវបង្ក្រាបបទល្មេីស ក្នុងខេត្តស្វាយរៀង
២- ស្តីពី តួនាទីនិងភារកិច្ចការងារស្នូល របស់កងរាជអាវុហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ
ដើម្បីរក្សាបាននូវស្ថេរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គម ៣- ជុំរុញឱ្យនាយ នាយរង អាវុធហត្ថ ពង្រឹងការរៀនពត៌មានវិទ្យា
៤- ជំុរុញការកសាងអង្គភាពខេត្ត និងមូលដ្ឋាន ក្រុង ស្រុកនូវអគាស្នាក់នៅ
៥- ការងារគោរពវិន័យ
៦- សម្រង់នាយ នាយរង និងពលអាវុធហត្ថដែលឆ្លងវគ្គកន្លងមក
៧-ការងារសហការអនុវត្តច្បាប់ចរាចរផ្លូវគោក
៨- បន្តរទិញម៉ូតូនៅតាមមូលដ្ឋានក្រុង ស្រុក ដើម្បីល្បាតរក្សាសន្តិសុខង្គម។
៩- ការងារសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ
១០- ការងារគ្រប់គ្រងឯកសារនាៗ ត្រូវរក្សាអោយបានល្អ។


(អត្ថបទ ម៉ាន់ ដាវីត)