ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ បានចាត់ឱ្យលោក វរសេនីយ៍ទោ ម៉ាង សាម៉ន ប្រធានមន្ទីរទំនាក់ទំនងកិច្ចការសាធារណៈ ដឹកនាំសហការី ចុះសួរសុខទុក្ខ និងនាំយកថវិកាអង្គភាពចំនួន ៦០០,០០០ រៀល ជូនដល់លោក ព្រិន្ទបាលឯក ឡេង ចាន់សេង ជំនួយការទំនាក់ទំនង់កិច្ចការសាធារណៈ មូលដ្ឋានកងរាជអាវុធហត្ថស្រុកចុងកាល់ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដើម្បីជួយសំរួលក្នុងការព្យាបាលជំងឺ។ ក្នុងឱកាសនោះដែរ លោក វរសេនីយ៍ទោ ប្រធានមន្ទីរ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ដផងដែរ។