កណ្តាល៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំប្រជុំត្រួតពិនិត្យពិភាក្សាកែសម្រួលណែនាំការងារចាំបាច់មួយចំនួនរបស់អង្គភាព កាលពីថ្ងៃចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ប្រធានមន្ទីរ នាយលេខាធិការដ្ឋាន នាយការិយាល័យពាក់ព័ន្ធ និងមេបញ្ជាការវរអន្តរាគមន៍ និងជំនាញពាក់ព័ន្ធ។