រតនគិរី៖ រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំប្រជុំការងារសុំការអនុញ្ញាតតែងតាំងផ្លាស់ប្ដូរមុខងារ និងដំឡើងឋានន្តរសក្ដិជូនយោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរបុគ្គលិក នាយលេខាធិការដ្ឋាន នាយការិយាល័យបុគ្គលិក។