You are currently viewing អាវុធហត្ថខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន

អាវុធហត្ថខេត្តឧត្តរមានជ័យ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន

ឧត្តរមានជ័យ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន ចំនួន ០១ច្បាប់ លេខ ២៣/០២៣ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ចេញដោយ ឯកឧត្តម អ៊ុ ចាន់ថុល ប្រធានសាលាដំបូងខេត្តលទ្ធផលឃាត់ខ្លួន ០១នាក់ នៅចំណុចភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឈ្មោះ វិបុល សាឡាម៉ូរ ហៅសាម៉ន ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស បច្ចុប្បន្នកម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី។