You are currently viewing លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ចុះពិនិត្យសកម្មភាពការងារ ការសាងសង់អង្គភាពអចិន្ត្រៃយ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

លោក ឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ចុះពិនិត្យសកម្មភាពការងារ ការសាងសង់អង្គភាពអចិន្ត្រៃយ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ អនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបេញ្ជាការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបេញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលជំរុញអោយគ្រប់បណ្តារអង្គភាពចំណុះត្រូវយកចិត្តទុកដាក់លើកិច្ចការងារកសាងអង្គភាពនោះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានអញ្ជើញចុះពិនិត្យសកម្មភាពការងារចាក់បំពេញដីលើទីតាំង
ការដ្ឋានដែលនឹងត្រូវកសាងអង្គភាពអចិន្ត្រៃយ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំនាពេលខាងមុខនេះ។
គួរបញ្ជាក់ថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដែលត្រូវសាងសាងសង់ថ្មីទាំងស្រុង ស្ថិតតាមបណ្តាយផ្លូវជាតិលេខ៧៣ ក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានកម្ពស់បីជាន់ បណ្តាយ៥៦ម៉ែត្រ ទទឹង១១ម៉ែត្រ រួមមានសាលប្រជុំ សាលសវនាការ ការិយាល័យរដ្ឋបាលមាន១៤បន្ទប់ និងបន្ទប់អនាម័យចំនួន១០។


(អត្ថបទៈ អ៊ាង ភារៈ)