កែប៖ ដោយមានការចង្អុលណែនាំពីលោក ឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកែប នៅវេលាម៉ោង១៤:១៥នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកដំណាក់ចង្អើរ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុច ដារ៉ាវុទ្ធ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំណាក់ចង្អើរ បានចុះជួយជួសជុល និងប្រក់ដំបូលផ្ទះជូនលោកយាយ សឹម មុំ អាយុ៦៦ឆ្នាំ រស់នៅភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប មានទំហំ ៩ គុណ ១០ ម៉ែត្រ ។
ដោយសារដំបូលផ្ទះលោកយាយពុកផុយ និងខ្វះកម្លាំងពលកម្មកម្លាំងអាវុធហត្ថបានជួយប្រក់ដំបូលផ្ទះជូនលោកយាយហើយរួចរាល់ ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការខេត្ត លោកបានឧបត្ថមសម្ភារមួយចំនួនរួមមានស័ង្កសី ចំនួន ០៥ សន្លឹក អង្ករចំនួន០១ប៉ាវ មីចំនួន ០២ កេសតូច ទឹកត្រីចំនួន ០១ យួរ ទឹកស៊ីអ៊ីវចំនួន ០១យួរ ត្រីខចំនួន ០២យួរ ទឹកបរិសុទ្ធ ចំនួន ០៥ យួរ។