ភ្នំពេញ៖ នៅក្នុងឱកាសខួបកំណើត ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងនាយ នាយរង ពលអាវុធហត្ថទាំងអស់ សូមគោរពជូនពរដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបាននូវពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខគ្រប់ប្រការ។
សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ទាំងអស់ សូមជួបតែនឹងពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមគោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា និងលោកជំទាវ ព្រមទាំងនាយ នាយរង ពលអាវុធហត្ថទាំងអស់។