You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់មូលនិធិតេជោ ១២៥ ចំនួន ២០លានរៀល ជូនដល់គ្រួសារសពលោក រស់ សារ៉េត

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី អញ្ជើញប្រគល់មូលនិធិតេជោ ១២៥ ចំនួន ២០លានរៀល ជូនដល់គ្រួសារសពលោក រស់ សារ៉េត

ព្រះសីហនុ៖ ព្រឹកថ្ងៃព្រហសុក្រ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងនាមក្រុមគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្ត អញ្ជើញប្រគល់មូលនិធិតេជោ ១២៥ ចំនួន ២០,០០០,០០០រៀល (ម្ភៃលានរៀល) ជូនដល់លោកស្រី ហ៊ាង សៃអ៊ីន (ត្រូវជាប្រពន្ធ) សពលោក រស់ សារ៉េត សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានទទួលមរណៈភាព ដោយរោគាពាធនាពេលកន្លងទៅដល់លំនៅដ្ឋាននៃសព ស្ថិតក្នុងក្រុមទី១២ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។