ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំនាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាពប្រជុំដកពិសោធន៍ ដោះស្រាយបញ្ហាសេសសល់ និងដាក់ចេញនូវទិសដៅបន្ត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ប្រធានស្នងការ បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះយោធិននៃស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងព្យាយាម ប្រកបដោយឆន្ទៈ ទទួលខុសត្រូវ លះបង់កម្លាំងកាយ កម្លាំងចិត្ត ធនធាន ដើម្បីសម្រេចកិច្ចការងារតាមតូនាទី ភារកិច្ចរបស់ខ្លួនជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។