ក្រចេះ៖ រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកបាថវិកាចំនួន ៥,០០០,០០០៛ (ប្រាំលានរៀល) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនលោកវរសេនីយ៍ទោ អ៊ុក សារុំ សមាជិកគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នៅគេហដ្ឋានភូមិដារ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។