ភ្នំពេញ៖ ដោយបានការអនុញ្ញាតពី លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលផែនកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៤ កងរាជអាវុធហត្ថ។
ពិធីផ្សព្វផ្សាយនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ នាយផ្នែក ប្រធាន និងបញ្ជូនរូបភាពតាមប្រព័ន្ធ Video Vonference បញ្ជាការដ្ឋានកងរាជអាវុធហត្ថទាំង២៥ រាជធានី-ខេត្ត ផងដែរ។