ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៦ ខែកក្កដា ឆ្នាំ២០២៣ នៅបន្ទប់ Video Conferrence វិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) បានប្រជុំរបាយការណ៍វឌ្ឍនភាពការងារ ការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថប្រចាំខែកក្កដា លើកទិសដៅការងារខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល) សមាសភាពចូលរួមមានលោកឧត្តមសេនីយ៍ នាយករង នាយលេខាធិការដ្ឋាន ប្រធានមន្ទីរទាំង៥ ប្រធានក្រុមស្រាវជ្រាវវិជ្ជាសាស្ត្រហ្វឹកហ្វឺន ប្រធានក្រុមយោធាចារ្យ និងនាយការិយាល័យដែលមានការពាក់ព័ន្ធ។