នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកជំទាវ សោម សោភា ឧត្តមភរិយាលោក ឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង និងក្រុមការងារយេនឌ័រ បានអញ្ជើញប្រគល់ថវិកាជូនដល់នាយអាវុធហត្ថជានារី ចំនួន០២នាក់ដែលជួបបញ្ហាកូនឈឺសម្រាកពេទ្យក្នុងនោះមានលោក ស្រីអនុសេនីយ៍ទោ សែន សៀវម៉ី ជំនួយការការិយាល័យព្រហ្មទណ្ឌ ថវិកាចំនួន ២,០៤០,០០០រៀល (ថវិកាលោកជំទាវផ្ទាល់ចំនួន ៣៦០,០០០រៀល) និងលោកស្រីអនុសេនីយ៍ឯក សុខ សោភា នាយការិយាល័យប្រឆាំងការជួញដូរ ថវិកាចំនួន ៤០០,០០០រៀល (ថវិកាលោកជំទាវផ្ទាល់ចំនួន ២០០,០០០រៀល) ថវិកាទាំងអស់នេះបានមកពីការចូលរួម របស់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងមានការចូលរួមឧបត្ថម្ភពីលោកជំទាវផងដែរ៕