បាត់ដំបង៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និង លោកជំទាវ ញ៉ឹក សាគន្ធ សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកនូវទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន០២វត្ត រួមមាន វត្ដស្វេតឆ័ត្រកុញ្ជរជ័យ (ហៅវត្តដំរីស) និងនៅវត្ដសាមគ្គីរស្មី(ទួលដូនប៉ុក) ស្ថិតនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ និងលោកជំទាវ បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវគ្រឿងឧបភោគ និងបរិភោគ មានអង្ករ ៦ការ៉ុងទឹកបរិសុទ្ធចំនួន១០កេស ទឹកផ្លែឈើចំនួន ៤កេស ទឹកកូកាចំនួន ៤កេស M150 ចំនួន ៦កេស ទឹកត្រី ៤យួរ ទឹក ស៊ីអ៊ីវ ៤យួរ ទឹកដោះគោខាប់ ១កេសធំ ត្រីខ មួយកេសធំ មី ១០កេស សាដក ១៦ ទៀនចំនួន២គូរ ថវិកាប្រគេនព្រះសង្ឃចំនួន៤,២០០,០០០រៀល ។