You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជលគិរី ខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក អនុសេនីយ៍ឯក គង់ សុភិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគិរី ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចព្រែកឆ្តោរស្ថិតនៅភូមិព្រែកឆ្តោរ ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយបានរុះរើរបាំងព្រួលងរាំងភ្ជិតព្រែកប្រវែង ៨០ម៉ែត្រ, លបចំនួន ១២លប, បង្គោលសរុប ១២០ដើម, ចាក់លែងកូនត្រីចម្រុះចំនួន ១៥គីឡូក្រាម សម្ភារៈត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។