ក្រចេះ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ រសៀលថ្ងៃសុក្រ ទី២៨ ខែកក្កដាឆ្នាំ២០២៣ បានបើកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅការងារខែសីហា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង លោកប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ចំណុះឲ្យបញ្ជាការដ្ឋាកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។