ត្បូងឃ្មុំ៖ ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង សហការីក្រោមឱវាទបានអញ្ជើញនាំយកទៀនវស្សា និងទេយ្យទានមានភេសជ្ជៈ ក្រុមហ៊ុនវឌ្ឍនៈ ដែលជាអំណោយដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង មកប្រគេនព្រះសង្ឃ ចំនួន ០៤ វត្តមានវត្តមុនីរង្សី (ហៅវត្តជីមាន់)ស្ថិតក្នុងស្រុកពញាក្រែក, វត្តបទុមរតនារាម (ហៅវត្តមេមត់), វត្តបុព្វសុវណ្ណារាម (ហៅវត្តដារ)ស្ថិតក្នុង ស្រុកមេមត់ និងវត្តមង្គលបូរី (ហៅវត្តមួងរាវ)ស្ថិតក្នុង ស្រុកត្បូងឃ្មុំ។