បន្ទាយមានជ័យ៖ នៅព្រឹកសៅរ៍ ថ្ងៃទី២៩ ខែកក្កដា លោកឧត្តមសេនីយ៍ត្រី វង្ស ធី មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានា នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រារព្ធឡើងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត។
សូមបញ្ជាក់ផងដែរថាពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសំណង់អគាររដ្ឋបាល និងសមិទ្ធផលនានាមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត នឹងត្រូវប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក នាយកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុហត្ថលើផ្ទៃប្រទេស ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣នាពេលខាងមុខនេះ។