បាត់ដំបង៖ ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទនាំយកនូវទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្ដគិរីបញ្ចបុប្ផារាម (ហៅវត្តបាណន់លើ) ស្ថិតនៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។
នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានប្រគេនទេយ្យទានដល់ព្រះសង្ឃនូវគ្រឿងឧបភោគ និងបរិភោគមានអង្ករ ៣ការ៉ុង, ទឹកបរិសុទ្ធចំនួន ៥កេស, សាដកចំនួន ៨, ទៀនព្រះវស្សា ១គូរ, មី ៥កេស, ទឹកដោះគោខាប់ ១កេសធំ, ត្រីខ ១កេសធំ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ទឹកក្រូច ២កេស, ទឹកផ្លែឈើ ២កេស, M150 ៣កេស និងបច្ច័យប្រគេនព្រះសង្ឃចំនួន ២,០០០ ,០០០រៀល ។